1 နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
នមស្ការថ្វាយបង្គំ ចំពោះព្រះដ៏មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
ကမလာဉ္ဇလိ
កមលាញ្ជលី
၁.
១.
ကမလာသန ကမလာပတိ ပမထာဓိပ ဝဇိရာ,ယုဓဒါနဝ မနုဇောရဂ ဘုဇဂါသန ပတိနံ;
မကုဋာဟိတ မနိဒီဓိတိ ဘမရာဝလိ ဘဇိတံ,ပဏမာ’မဟံ အနဃံ မုနိ စရဏာမလ ကမလံ.
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះបាទកមលៈ (ជើងដូចផ្កាឈូក) ដ៏ឥតហ្មង របស់ព្រះមុនី ដែលជាទីសេពគប់នៃក្អែកភ្នំ ពោលគឺរស្មីនៃកែវមណី ដែលប្រតិស្ឋានលើម្កុដ នៃព្រះព្រហ្ម ព្រះវិស្ណុ ព្រះឥសូរ ព្រះឥន្ទ្រ ពួកទានព មនុស្ស នាគ និងគ្រុឌ ទាំងឡាយ។
၂.
២.
ကမလာလယ သဒိ’သင်္ကိတ ကလမင်္ဂလ ရုစိရံ,ဇုတိရဉ္ဇိတံ အဘိနိဇ္ဇိတ သုဘကဉ္စန နလိနံ;
ဇနိတာ စိရ သမယေ နိဇ ပိတု ဘူပတိ နမိတံ,ပဏမာ’မဟံ အနဃံ မုနိ စရဏာမလ ကမလံ.
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះបាទកមលៈដ៏ឥតហ្មង របស់ព្រះមុនី ដែលមានសិរីសួស្តីដ៏រុងរឿង គួរឲ្យសង្ស័យថាដូចជាលំនៅនៃព្រះសិរី (ផ្កាឈូក) ដ៏ញ៉ាំងពន្លឺឲ្យរុងរឿង ឈ្នះនូវផ្កាឈូកមាសដ៏ល្អស្រស់ ដែលព្រះបាទសុទ្ធោទនៈជាព្រះវររាជបិតា ទ្រង់ថ្វាយបង្គំហើយ ក្នុងកាលដ៏យូរ។
၃.
៣.
သရဏာဂတ ရဇနီပတိ ဒိနသေခရ နမိတံ,ဘဇိတာခိလ ဇနပါဝနံ အဘိကင်္ခိတ သုခဒံ;
ဝသုဓာတလ သယမုဂ္ဂတ သရသီရုဟ မဟိတံ,ပဏမာ’မဟံ အနဃံ မုနိ စရဏာမလ ကမလံ.
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះបាទកមលៈដ៏ឥតហ្មង របស់ព្រះមុនី ដែលព្រះចន្ទ្រ និងព្រះអាទិត្យ ចូលមកកាន់សរណៈ ថ្វាយបង្គំហើយ ជាគ្រឿងជម្រះសត្វលោកទាំងពួងដែលចូលមកសេពគប់ ផ្តល់នូវសេចក្តីសុខដែលប្រាថ្នាហើយ ដែលផ្កាឈូកដុះឡើងឯងលើផ្ទៃផែនដីបូជាហើយ។
၄.
៤.
ဒိရဒါသန တရုပန္တိက ဃဋိတာသနံ အဘယံ,ဝိဇယာသန သမဓိဋ္ဌိတ စတုရင်္ဂိက ဝိရိယံ;
ဓရမာနက သုရိယေဟနိ ဝိဇိတန္တက ဓဇိနိံ,ပဏမာ’မဟံ အဘိပါတိတ နမုစိဒ္ဓဇ ဝိဘဝံ.
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ ព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់ញ៉ាំងឫទ្ធិអំណាចនៃទង់ជ័យរបស់មារ (នមុចិ) ឲ្យធ្លាក់ចុះ ព្រះអង្គទ្រង់គង់លើវិជយបល្ល័ង្ក ឥតមានភ័យខ្លាច ទៀបគល់ឈើពោធិព្រឹក្ស ទ្រង់តាំងមាំនូវចតុរង្គវីរិយៈ ទ្រង់ផ្ចាញ់សេនាមារ ក្នុងកាលដែលព្រះអាទិត្យកំពុងតែរះនៅឡើយ។
၅.
៥.
သဒယောဒိတ ပိယဘာရတိ ဝိဇိတန္တက သမရံ,ဒသပါရမိ ဗလကမ္ပိတ သဓရာဓရ ဓရနိံ;
ဂိရိမေခလ ဝရဝါရန သိရသာနတ စရဏံ,ပဏမာ’မဟံ အဘိနန္ဒိတ သနရာမရ ဘုဝနံ.
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ ព្រះសម្មាសម្ពុទ្ធ ព្រះអង្គជាទីរីករាយនៃលោកព្រមទាំងទេវតានិងមនុស្ស ព្រះអង្គមានព្រះវាចាជាទីស្រឡាញ់ដែលកើតឡើងដោយព្រះមេត្តាករុណា ទ្រង់ឈ្នះសង្គ្រាមនឹងមារ ទ្រង់ញ៉ាំងផែនដីព្រមទាំងភ្នំឲ្យញាប់ញ័រដោយកម្លាំងនៃទសបារមី ព្រះអង្គមានព្រះបាទដែលដំរីដ៏ប្រសើរឈ្មោះគិរិមេខលាឱនក្បាលថ្វាយបង្គំហើយ។
၆.
៦.
နိခိလာသဝ ဝိဂမေ’နတိဝိမလီကတ ဟဒယံ,တဒနန္တရ ဝိဒိတာခိလ မတိဂေါစရ ဝိသယံ;
ဝိသယီကတ ဘုဝနတ္တယံ အတိလောကိယ စရိတံ,ပဏမာ’မဟံ အပရာဇိတံ အရဟံ မုနိံ အသမံ.
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ ព្រះមុនីដ៏ប្រសើររកអ្វីប្រៀបផ្ទឹមគ្មាន ព្រះអង្គមិនដែលចាញ់នរណា ជាព្រះអរហន្ត មានព្រះហឫទ័យដ៏ស្អាតបរិសុទ្ធក្រៃលែង ព្រោះប្រាសចាកអាសវៈទាំងពួង ទ្រង់ជ្រាបច្បាស់នូវអារម្មណ៍ទាំងពួងដែលជាវិស័យនៃព្រះញាណក្នុងលំដាប់នោះ ទ្រង់ធ្វើត្រៃភពឲ្យជាវិស័យ មានព្រះចរិយាដ៏កន្លងហួសលោក។
၇.
៧.
မုဒုဘာရတိ မဓုပါသိတ နလိနောပမ ဝဒနံ,ရုစိရာယတ နလိနီဒလ နိဘ လောစန ယုဂလံ;
ဥဒယောဒိတ ရဝိမဏ္ဍလ ဇလိတာမလ နိဋိလံ,ပဏမာ’မဟ အကုတောဘယံ အနဃံ မုနိ ပမုခံ.
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ ព្រះមុនីដ៏ជាប្រធាន ព្រះអង្គឥតមានភ័យអំពីទិសណាមួយ ឥតមានទោស មានព្រះភក្ត្រប្រៀបដូចជាផ្កាឈូកដ៏ផ្អែមល្ហែមដោយព្រះវាចាដ៏ទន់ភ្លន់ មានព្រះនេត្រទាំងគូប្រៀបដូចជាត្របកផ្កាឈូកដ៏ធំល្វឹងល្វើយ មានព្រះកាល (ថ្ងាស) ដ៏ស្អាតបរិសុទ្ធរុងរឿង ដូចជាវង់ព្រះអាទិត្យទើបនឹងរះឡើង។
၈.
៨.
အသိတမ္ဗုဒ ရုစိကုဉ္စိတ မုဒု ကုန္တလ လလိတံ,ဘုဝနောဒရ ဝိတတာမိတ ဇုတိသဉ္စယ ဇလိတံ;
မဒမောဒိတ ဒိရဒေါပမ ဂတိဝိဗ္ဘမ ရုစိရံ,ပဏမာ’မဟံ အမတန္ဒဒ မုနိပုင်္ဂဝံ အသမံ.
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ ព្រះមុនីដ៏ប្រសើររកអ្វីប្រៀបផ្ទឹមគ្មាន ព្រះអង្គទ្រង់ប្រទាននូវព្រះនិព្វានដ៏មិនស្លាប់ មានព្រះកេសាដ៏ទន់រមួលក្រញាញ់ខ្មៅរលោង គួរឲ្យស្រឡាញ់ ដូចជាពពកខ្មៅ ទ្រង់រុងរឿងដោយគំនរនៃពន្លឺដ៏រកប្រមាណគ្មានដែលផ្សាយទៅក្នុងផ្ទៃនៃលោក មានព្រះសរីរគមនាការ (ដំណើរយាងទៅ) ដ៏ល្អស្រស់ ប្រៀបដូចជាដំរីដ៏ចុះប្រេងដ៏រីករាយ។
၉.
៩.
ကရုဏာရသ ပရိဘာဝိတ သဝဏာမတ ဝစနံ,ဝိရုဒါဝလိ သတဃောသိတ ယသပူရိတ ဘုဝနံ;
သုမနောဟရ ဝရလက္ခဏ သိရိသဉ္စယ သဒနံ,ပဏမာ’မဟံ ဥဒိတာမလ သသိမဏ္ဍလ ဝဒနံ.
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ ព្រះសម្មាសម្ពុទ្ធ ព្រះអង្គមានព្រះភក្ត្រដូចជាវង់ព្រះចន្ទ្រដ៏ស្អាតបរិសុទ្ធទើបនឹងរះឡើង មានព្រះវាចាដ៏ជាទឹកអម្រឹតដល់ត្រចៀក ដែលផ្សព្វផ្សាយទៅដោយរសនៃព្រះមេត្តាករុណា មានព្រះកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញពេញពិភពលោក ដែលគេប្រកាសសរសើរដោយពាក្យរាប់រយ មានព្រះសរីរកាយជាទីតាំងនៃគំនរនៃសិរី និងព្រះមហាបុរិសលក្ខណៈដ៏គួរឲ្យពុះពារជ្រះថ្លា។
၁၀.
១០.
ဝိနယာရဟ ဇနမာနသ ကုမုဒါကရ သသိနံ,တသိနာပဂ ပရိသောသန သတဒီဓိတိ တုလိတံ;
တမနာသဝ မုနိသေဝိတံ အပလောကိတ သုခဒံ,ပဏမာ’မဟံ အနိကေတနံ အခိလာဂတိ ဝိဂတံ.
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ ព្រះសម្មាសម្ពុទ្ធ ព្រះអង្គមិនមានអាល័យ (ផ្ទះសម្បែង) ប្រាសចាកអគតិទាំងពួង ព្រះអង្គប្រៀបដូចជាព្រះចន្ទ្រចំពោះស្រះផ្កាឈូកស ពោលគឺចិត្តនៃវេនេយ្យសត្វ ព្រះអង្គប្រៀបដូចជាព្រះអាទិត្យមានរស្មីមួយរយក្នុងការធ្វើឲ្យស្ងួតនូវស្ទឹងគឺតណ្ហា ជាទីសេពគប់នៃពួកមុនីដ៏ឥតមានអាសវៈ ព្រះអង្គទ្រង់ប្រទាននូវសេចក្តីសុខដោយការទតមើល។
၁၁.
១១.
သဟိတာခိလ ဘယဘေရဝံ အဘယာဂတ သရနံ,အဇရာမရ သုခဒါယကံ အနိရာကတ ကရုဏံ;
တမုပါသက ဇနသေဝိတ သုပတိဋ္ဌိတ စရဏံ,ပဏမာ’မဟံ အဟိတာပဟံ အနဃုတ္တမ စရဏံ.
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ ព្រះបាទដ៏ឥតហ្មងនិងឧត្តុង្គឧត្តម របស់ព្រះអង្គ ដែលជាគ្រឿងកម្ចាត់បង់នូវសេចក្តីវិនាស ព្រះអង្គទ្រង់អត់ធន់ចំពោះភ័យនិងសេចក្តីតក់ស្លុតទាំងពួង ជាទីពឹងរបស់សត្វលោកដែលដល់នូវភ័យ ទ្រង់ប្រទាននូវសេចក្តីសុខដ៏មិនចាស់មិនស្លាប់ មិនដែលលះបង់នូវព្រះករុណា ជាព្រះបាទដែលពួកឧបាសកសេពគប់ ប្រតិស្ឋានល្អហើយ។
၁၂.
១២.
ကရုဏာမတ ရသပုရိတ ဝီမလာခိလ ဟဒယံ,ဝိဟိတာမိတ ဇနတာဟိတံ အနုကမ္ပိတ ဘုဝနံ;
ဘုဝနေ သုတံ အဝနီပတိ သတ သေဝိတ စရဏံ,ပဏမာ’မဟံ အနဃံ မုနိံ အဃနာသန စတုရံ.
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ ព្រះមុនីដ៏ឥតហ្មង ព្រះអង្គឈ្លាសវៃក្នុងការកម្ចាត់បង់នូវបាប ព្រះអង្គមានព្រះហឫទ័យដ៏ស្អាតបរិសុទ្ធទាំងស្រុង ពេញប្រៀបដោយរសនៃទឹកអម្រឹតគឺព្រះករុណា ទ្រង់ធ្វើនូវប្រយោជន៍ដល់ប្រជាជនដ៏ច្រើនរកប្រមាណគ្មាន ទ្រង់អនុគ្រោះដល់សត្វលោក ទ្រង់ល្បីល្បាញក្នុងលោក មានព្រះបាទដែលស្តេចរាប់រយអង្គសេពគប់ហើយ។
၁၃.
១៣.
အရတီရတိ ပရိပီလိတ ယတိမာနသ ဒမနံ,နိဇသာသန ဝိနိဝါရိတ ပုထုတိတ္ထိယ သမဏံ;
ပရဝါဒိက ဇနတာကတ ပရိဘာသိတ ခမနံ,ပဏမာ’မဟံ အတိဒေဝတ ဝရ ဂေါတမ သမဏံ.
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ ព្រះសមណគោតមដ៏ប្រសើរ ខ្ពង់ខ្ពស់ជាងទេវតាទាំងឡាយ ព្រះអង្គទ្រង់ទូន្មាននូវចិត្តនៃពួកយោគីដែលត្រូវអរតី (សេចក្តីមិនត្រេកអរ) និងរតី (សេចក្តីត្រេកអរ) បៀតបៀនហើយ ទ្រង់រារាំងនូវពួកសមណៈខាងក្រៅដ៏ច្រើនដោយព្រះសាសនារបស់ព្រះអង្គ ទ្រង់អត់ធន់ចំពោះពាក្យជេរប្រមាថដែលពួកវាទីដទៃធ្វើហើយ។
၁၄.
១៤.
သရဏာဂတ ဘယနာသန ဝဇိရာလယ ပဏိဘံ,ဘဝသာဂရ ပတိတာမိတ ဇနတာရန နိရတံ;
သိရသာဝဟံ အမလဉ္ဇလိ ပုဋပင်္ကဇ မကုလံ,ပဏမာ’မဟံ အခိလလာယ ဝိဂတံ မုနိံ အတုလံ.
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ ព្រះមុនីដ៏រកអ្វីប្រៀបផ្ទឹមគ្មាន ព្រះអង្គប្រាសចាកអាល័យទាំងពួង ព្រះអង្គប្រៀបដូចជាវជ្រប្រាសាទក្នុងការកម្ចាត់បង់នូវភ័យរបស់សត្វលោកដែលដល់នូវសរណៈ ទ្រង់ត្រេកអរក្នុងការចម្លងប្រជាជនដ៏ច្រើនដែលធ្លាក់ចុះក្នុងមហាសមុទ្រគឺភព ខ្ញុំព្រះករុណា សូមទ្រទ្រង់នូវផ្កាឈូកគឺអញ្ជលីដ៏ស្អាតបរិសុទ្ធលើត្បូង ក្រាបថ្វាយបង្គំ។
၁၅.
១៥.
ဝိမလီကတ ဇနမာနသ ဝိဂတာသဝ ဘဂဝံ,ဘဝပါရဂ ဝိဘဝါမတ သုခဒါယက သတတံ;
ပရမာဒရ ဂရုဂါရဝ ဝိနတံ ဇိန ပယတံ,ပဒပင်္ကဇ ရဇသာ မမ သမလင်္ကုရု သိရသံ.
បពិត្រព្រះដ៏មានព្រះភាគ ព្រះអង្គមានអាសវៈអស់ហើយ ទ្រង់ធ្វើចិត្តនៃសត្វលោកឲ្យស្អាតបរិសុទ្ធ ទ្រង់ដល់នូវត្រើយនៃភព ទ្រង់ប្រទាននូវសេចក្តីសុខគឺព្រះនិព្វានដ៏មិនស្លាប់ជានិច្ច បពិត្រព្រះជិនស្រីដ៏បរិសុទ្ធ សូមព្រះអង្គមេត្តាតាក់តែងក្បាលរបស់ខ្ញុំព្រះករុណា ដែលឱនលំទោនដោយសេចក្តីគោរពកោតក្រែងយ៉ាងក្រៃលែង ដោយធូលីនៃព្រះបាទកមលៈរបស់ព្រះអង្គ។
၁၆.
១៦.
ပဝနာဟတ ဒုမပလ္လဝံ ဣဝ နာရတ စပလံ,ဘဝလာလသ မလိနီကတံ အဇိတိန္ဒြိယ နိဝဟံ;
စိရ သဉ္စိတ ဒုရိတာဟတံ အနိဝါရိတ တိမိသံ,ဝိမလီကုရု ကရုဏာဘရ သုတရံ မမ ဟဒယံ.
បពិត្រព្រះអង្គទ្រង់ទ្រទ្រង់នូវព្រះករុណា សូមព្រះអង្គមេត្តាជម្រះចិត្តរបស់ខ្ញុំព្រះករុណាឲ្យស្អាតបរិសុទ្ធក្រៃលែង ចិត្តដែលញាប់ញ័រជានិច្ចដូចជាស្លឹកឈើដែលត្រូវខ្យល់បក់បោក ដែលសៅហ្មងដោយសេចក្តីប្រាថ្នាក្នុងភព មានឥន្ទ្រិយទាំងឡាយមិនទាន់បានទូន្មាន ដែលត្រូវបាបសន្សំទុកជាយូរអង្វែងបៀតបៀនហើយ មានងងឹតគឺអវិជ្ជាមិនទាន់បានកម្ចាត់ចេញ។
၁၇.
១៧.
အဒယေ ဒယံ အနယေ နယံ အပိ ယော ဂုဏံ အဂုဏေ,အဟိတေ ဟိတံ အကရော ကွစိဒ အပိ ကေနစိ နကတံ;
သဒယေ ဇိန သုနယေ ဂုဏသဒနေ တယိ နိတရံ,သုဟိတေ ဟိတစရိတေ’နဃ ရမတေ မမ ဟဒယံ.
ព្រះអង្គណា ទ្រង់ធ្វើនូវសេចក្តីអាណិតអាសូរចំពោះបុគ្គលដែលគ្មានសេចក្តីអាណិតអាសូរ ទ្រង់ធ្វើនូវសេចក្តីណែនាំចំពោះបុគ្គលដែលគ្មានសេចក្តីណែនាំ ទ្រង់ធ្វើនូវគុណចំពោះបុគ្គលដែលគ្មានគុណ ទ្រង់ធ្វើនូវប្រយោជន៍ចំពោះបុគ្គលដែលមិនមែនជាប្រយោជន៍ ដែលនរណាម្នាក់មិនដែលធ្វើក្នុងកាលណាមួយឡើយ បពិត្រព្រះជិនស្រីដ៏មានព្រះមេត្តាករុណា មានសីលធម៌ដ៏ល្អ ជាទីតាំងនៃគុណ ជាអ្នកមានប្រយោជន៍ មានព្រះចរិយាជាប្រយោជន៍ ឥតមានទោស ចិត្តរបស់ខ្ញុំព្រះករុណាតែងតែត្រេកអរក្នុងព្រះអង្គជានិច្ច។
၁၈.
១៨.
ဘဝသင်္ကဋ ပတိတေနပိ ဘဝတာ စိရ စရိတံ,ဝိသမေ သမ စရဏံ ခလု ဒသပါရမိ ဘရဏံ;
သရတော’ဟနိ သရတော နိသိ သုပိနေနပိ သတတံ,ရမတေ ဇိန သုမတေ တွယိ သဒယံ မမ ဟဒယံ.
បពិត្រព្រះជិនស្រីដ៏មានព្រះប្រាជ្ញាញាណល្អ មានព្រះមេត្តាករុណា កាលខ្ញុំព្រះករុណានឹកឃើញនូវព្រះចរិយាដែលព្រះអង្គទ្រង់ប្រព្រឹត្តមកជាយូរអង្វែង ទ្រង់ប្រព្រឹត្តស្មើក្នុងធម៌ដ៏មិនស្មើ ទ្រង់បំពេញនូវទសបារមី ទោះបីធ្លាក់ចុះក្នុងភពដ៏ចង្អៀតក៏ដោយ នឹកឃើញក្នុងពេលថ្ងៃ នឹកឃើញក្នុងពេលយប់ សូម្បីក្នុងយល់សប្តិ ចិត្តរបស់ខ្ញុំព្រះករុណាតែងតែត្រេកអរក្នុងព្រះអង្គជានិច្ច។
၁၉.
១៩.
အတိဒုဒ္ဒဒံ အဒဒီ ဘဝံ အတိဒုက္ကရံ အကရီ;
အတိဒုက္ခမံ အခမီ ဝတ ကရုဏာနိဓိ’ရသမော,ဣတိ တေ ဂုဏံ အနဃံ မုနိ သရတော မမ ဟဒယံ,ရမတေ’ဟနိ ရမတေ နိသိ ရမတေ တွယိ သတတံ.
បពិត្រព្រះមុនីដ៏ឥតហ្មង ព្រះអង្គជាខឿននៃព្រះករុណា រកអ្វីប្រៀបផ្ទឹមគ្មាន ព្រះអង្គទ្រង់បានប្រទាននូវរបស់ដែលគេប្រទានបានដោយកម្រក្រៃលែង ទ្រង់បានធ្វើនូវកិច្ចដែលគេធ្វើបានដោយកម្រក្រៃលែង ទ្រង់បានអត់ធន់ចំពោះសេចក្តីទុក្ខដែលគេអត់ធន់បានដោយកម្រក្រៃលែង កាលខ្ញុំព្រះករុណានឹកឃើញនូវព្រះគុណដ៏ឥតហ្មងរបស់ព្រះអង្គយ៉ាងនេះ ចិត្តរបស់ខ្ញុំព្រះករុណាតែងតែត្រេកអរក្នុងពេលថ្ងៃ ត្រេកអរក្នុងពេលយប់ ត្រេកអរក្នុងព្រះអង្គជានិច្ច។
၂၀.
២០.
အတိဒုစ္စရံ အစရီ ဘဝံ အတိဒုဒ္ဒမံ အဒမီ,အတိဒုဒ္ဒယံ အဒယီ ဝတ သဒယာပရ ဟဒယော;
ဣတိ တေ ဂုဏံ အနဃံ မုနိ သရတော မမ ဟဒယံ,ရမတေ’ဟနိ ရမတေ နိသိ ရမတေ တွယိ သတတံ.
បពិត្រព្រះមុនីដ៏ឥតហ្មង ព្រះអង្គមានព្រះហឫទ័យបង្អោនទៅក្នុងព្រះមេត្តាករុណា ព្រះអង្គទ្រង់បានប្រព្រឹត្តនូវធម៌ដែលគេប្រព្រឹត្តបានដោយកម្រក្រៃលែង ទ្រង់បានទូន្មាននូវសត្វដែលគេទូន្មានបានដោយកម្រក្រៃលែង ទ្រង់បានអាណិតអាសូរចំពោះសត្វដែលគេអាណិតអាសូរបានដោយកម្រក្រៃលែង កាលខ្ញុំព្រះករុណានឹកឃើញនូវព្រះគុណដ៏ឥតហ្មងរបស់ព្រះអង្គយ៉ាងនេះ ចិត្តរបស់ខ្ញុំព្រះករុណាតែងតែត្រេកអរក្នុងពេលថ្ងៃ ត្រេកអរក្នុងពេលយប់ ត្រេកអរក្នុងព្រះអង្គជានិច្ច។
၂၁.
២១.
အတိဒုဂ္ဂမံ အဂမီ ဘဝံ အတိဒုဇ္ဇယံ အဇယီ,အတိဒုဿဟံ အသဟီ ဝတ သမုပေက္ခိတ မနသော;
ဣတိ တေ ဂုဏံ အနဃံ မုနိ သရတော မမ ဟဒယံ,ရမတေ’ဟနိ ရမတေ နိသိ ရမတေ တွယိ သတတံ.
បពិត្រព្រះមុនីដ៏ឥតហ្មង ព្រះអង្គមានព្រះហឫទ័យប្រកបដោយឧបេក្ខា ព្រះអង្គទ្រង់បានយាងទៅកាន់ផ្លូវដែលគេទៅបានដោយកម្រក្រៃលែង ទ្រង់បានឈ្នះនូវសត្រូវដែលគេឈ្នះបានដោយកម្រក្រៃលែង ទ្រង់បានអត់ទ្រាំចំពោះសេចក្តីទុក្ខដែលគេអត់ទ្រាំបានដោយកម្រក្រៃលែង កាលខ្ញុំព្រះករុណានឹកឃើញនូវព្រះគុណដ៏ឥតហ្មងរបស់ព្រះអង្គយ៉ាងនេះ ចិត្តរបស់ខ្ញុំព្រះករុណាតែងតែត្រេកអរក្នុងពេលថ្ងៃ ត្រេកអរក្នុងពេលយប់ ត្រេកអរក្នុងព្រះអង្គជានិច្ច។
၂၂.
២២.
အတိဒါရုန ပလယာနလ သဒိသာနလ ဇလိတေ,နိရယေ ဝိနိပတိတော စိရံ အဃတာပိတ မနသော;
န သရိံ သကိဒ အပိ တေ ပိတ ဘဇိတုံ ပဒနလိနံ,ခမ ဂေါတမ နရသာရထိ တမိဒံ မမ ခလိတံ.
បពិត្រព្រះគោតមដ៏ជាសារថីទូន្មានមនុស្ស ក្នុងកាលដែលខ្ញុំព្រះករុណាធ្លាក់ចុះក្នុងនរក ឆេះសន្ធោសន្ធៅដោយភ្លើងដ៏សាហាវប្រៀបដូចជាភ្លើងកល្បបំផ្លាញលោក មានចិត្តក្តៅក្រហាយដោយបាបអស់កាលជាយូរអង្វែង ខ្ញុំព្រះករុណាមិនបាននឹកឃើញសូម្បីតែម្តងឡើយ បពិត្រព្រះវររាជបិតា ដើម្បីនឹងចូលទៅសេពគប់នូវព្រះបាទកមលៈរបស់ព្រះអង្គ សូមព្រះអង្គមេត្តាអត់ទោសនូវកំហុសនោះរបស់ខ្ញុំព្រះករុណាផងចុះ។
၂၃.
២៣.
တိရိယဂ္ဂတ-ဂတိယံ စိရံ အနဝဋ္ဌိတ စရိတော,အတိနိဋ္ဌုရ ဝဓတဇ္ဇိတ ဘယကမ္ပိတ ဟဒယော;
န သရိံ သကိဒပိ တေ ပိတ ဘဇိတုံ ပဒနလိနံ,ခမ ဂေါတမ ပုရိသုတ္တမ တမိဒံ မမ ခလိတံ.
បពិត្រព្រះគោតមដ៏ជាបុរសឧត្តម ក្នុងកាលដែលខ្ញុំព្រះករុណាអន្ទោលទៅក្នុងកំណើតតិរច្ឆានអស់កាលជាយូរអង្វែង មានចិត្តញាប់ញ័រដោយភ័យព្រោះត្រូវគេគំរាមកំហែងសម្លាប់យ៉ាងសាហាវយង់ឃ្នង ខ្ញុំព្រះករុណាមិនបាននឹកឃើញសូម្បីតែម្តងឡើយ បពិត្រព្រះវររាជបិតា ដើម្បីនឹងចូលទៅសេពគប់នូវព្រះបាទកមលៈរបស់ព្រះអង្គ សូមព្រះអង្គមេត្តាអត់ទោសនូវកំហុសនោះរបស់ខ្ញុំព្រះករុណាផងចុះ។
၂၄.
២៤.
ပရိဒေဝန နိရတော စိရံ အထ ပေတ္တိယ ဝိသယေ,သုဇိဃစ္ဆိတ သုပိပါသိတ ပရိသောသိတ ဇဌရေ;
န သရိံ သကိဒပိ တေ ပိတ ဘဇိတုံ ပဒနလိနံ,ခမ ဂေါတမ ဒိပဒုတ္တမ တမိဒံ မမ ခလိတံ.
បពិត្រព្រះគោតមដ៏ជាទ្វិបទុត្តម ក្នុងកាលដែលខ្ញុំព្រះករុណាអន្ទោលទៅក្នុងប្រេតវិស័យអស់កាលជាយូរអង្វែង តែងតែយំសោកសង្រេង មានពោះស្ងួតក្រៀមក្រោះព្រោះតែការស្រេកឃ្លានយ៉ាងខ្លាំង ខ្ញុំព្រះករុណាមិនបាននឹកឃើញសូម្បីតែម្តងឡើយ បពិត្រព្រះវររាជបិតា ដើម្បីនឹងចូលទៅសេពគប់នូវព្រះបាទកមលៈរបស់ព្រះអង្គ សូមព្រះអង្គមេត្តាអត់ទោសនូវកំហុសនោះរបស់ខ្ញុំព្រះករុណាផងចុះ។
၂၅.
២៥.
ဝိဝသော ဘုသံ အဃဒူသိတ မနသာသုရ ဝိသယေ,ဇနိတော ဃနတိမိရေ စိရံ အတိဒုက္ခိတ ဟဒယော;
န သရိံ သကိဒပိ တေ ပိတ ဘဇိတုံ ပဒနလိနံ,ခမ ဂေါတမ ဝသိသတ္တမ တမိဒံ မမ ခလိတံ.
បពិត្រព្រះគោតមដ៏ជាអ្នកមានឥន្ទ្រិយទូន្មានបានល្អបំផុត ក្នុងកាលដែលខ្ញុំព្រះករុណាកើតក្នុងអសុរកាយវិស័យ ឥតមានទីពឹង មានចិត្តសៅហ្មងដោយបាបក្រៃលែង កើតក្នុងងងឹតដ៏ក្រាស់អស់កាលជាយូរអង្វែង មានចិត្តរងទុក្ខវេទនាយ៉ាងខ្លាំង ខ្ញុំព្រះករុណាមិនបាននឹកឃើញសូម្បីតែម្តងឡើយ បពិត្រព្រះវររាជបិតា ដើម្បីនឹងចូលទៅសេពគប់នូវព្រះបាទកមលៈរបស់ព្រះអង្គ សូមព្រះអង្គមេត្តាអត់ទោសនូវកំហុសនោះរបស់ខ្ញុំព្រះករុណាផងចុះ។
၂၆.
២៦.
မနသာ စိရ ဝိဟိတံ သရံ အတိကိဗ္ဗိသ စရိတံ,သမထေနထ သုဝိရာဇိယ တံ အသညိတံ ဥပဂေါ;
န သရိံ သကိဒ အပိ တေ ပိတ ဘဇိတုံ ပဒ နလိနံ,ခမ ဂေါတမ ဝသိပုင်္ဂဝ တမိဒံ မမ ခလိတံ.
បពិត្រព្រះគោតមដ៏ជាបុរសឧត្តមក្នុងពួកអ្នកមានឥន្ទ្រិយទូន្មានបានល្អ ក្នុងកាលដែលខ្ញុំព្រះករុណាបានចំរើនសមថធម៌យ៉ាងល្អ រួចហើយទៅកើតក្នុងអសញ្ញីភព មិនបាននឹកឃើញនូវអំពើបាបដ៏លាមកដែលធ្លាប់ធ្វើដោយចិត្តអស់កាលជាយូរអង្វែង ខ្ញុំព្រះករុណាមិនបាននឹកឃើញសូម្បីតែម្តងឡើយ បពិត្រព្រះវររាជបិតា ដើម្បីនឹងចូលទៅសេពគប់នូវព្រះបាទកមលៈរបស់ព្រះអង្គ សូមព្រះអង្គមេត្តាអត់ទោសនូវកំហុសនោះរបស់ខ្ញុំព្រះករុណាផងចុះ។
၂၇.
២៧.
ဝိဇိဂုစ္ဆိယ ဒုရိတံ နိဇ ဝပုသာ ကတံ အမိတံ,တနု ဝဇ္ဇိတံ ဥပဂေါ ဘဝံ ဣဟ ဘာဝိတ သမထော;
န သရိံ သကိဒပိ တေ ပိတ ဘဇိတုံ ပဒနလိနံ,ခမ ဂေါတမ ယတိကုဉ္ဇရ တမိဒံ မမ ခလိတံ.
បពិត្រព្រះគោតមដ៏ជាដំរីដ៏ប្រសើរក្នុងពួកយោគី ក្នុងកាលដែលខ្ញុំព្រះករុណាបានចំរើនសមថធម៌ក្នុងលោកនេះ ហើយទៅកើតក្នុងអរូបភព ខ្ពើមរអើមនូវបាបដ៏ច្រើនដែលខ្លួនធ្វើហើយដោយកាយ ខ្ញុំព្រះករុណាមិនបាននឹកឃើញសូម្បីតែម្តងឡើយ បពិត្រព្រះវររាជបិតា ដើម្បីនឹងចូលទៅសេពគប់នូវព្រះបាទកមលៈរបស់ព្រះអង្គ សូមព្រះអង្គមេត្តាអត់ទោសនូវកំហុសនោះរបស់ខ្ញុំព្រះករុណាផងចុះ។
၂၈.
២៨.
ရတနတ္တယ ရဟိတေ ဘုသ ဗဟုလီကတ ဒုရိတေ,ဇနိတော ပရဝိသယေ ဗုဓဇန နိန္ဒိယ စရိတေ;
န သရိံ သကိဒပိ တေ ပိတ ဘဇိတုံ ပဒနလိနံ,ခမ ဂေါတမ ကရုဏာနိဓိ တမိဒံ မမ ခလိတံ.
បពិត្រព្រះគោតមដ៏ជាខឿននៃព្រះករុណា ក្នុងកាលដែលខ្ញុំព្រះករុណាកើតក្នុងបច្ចន្តប្រទេសដ៏សូន្យចាកព្រះរតនត្រ័យ ជាកន្លែងដែលបាបកើតឡើងជាច្រើន មានមារយាទដែលអ្នកប្រាជ្ញទាំងឡាយតែងតែនិន្ទា ខ្ញុំព្រះករុណាមិនបាននឹកឃើញសូម្បីតែម្តងឡើយ បពិត្រព្រះវររាជបិតា ដើម្បីនឹងចូលទៅសេពគប់នូវព្រះបាទកមលៈរបស់ព្រះអង្គ សូមព្រះអង្គមេត្តាអត់ទោសនូវកំហុសនោះរបស់ខ្ញុំព្រះករុណាផងចុះ។
၂၉.
២៩.
ဇနိတော ယဒိ မနုဇေသုပိ ဝိကလိန္ဒြိယ နိဝဟော,တနုနာ ကရစရဏာဒိဟိ ဝိကတေ’နိဟ ဒုခိတော;
န သရိံ သကိဒပိ တေ ပိတ ဘဇိတုံ ပဒနလိနံ,ခမ ဂေါတမ မတိသာဂရ တမိဒံ မမ ခလိတံ.
បពិត្រព្រះគោតមដ៏ជាមហាសមុទ្រនៃព្រះប្រាជ្ញាញាណ សូម្បីតែកាលដែលខ្ញុំព្រះករុណាកើតជាមនុស្ស ក៏ជាមនុស្សមានឥន្ទ្រិយពិការ មានដៃជើងជាដើមវៀចវេរ ឥតមានកម្លាំង រងទុក្ខវេទនា ខ្ញុំព្រះករុណាមិនបាននឹកឃើញសូម្បីតែម្តងឡើយ បពិត្រព្រះវររាជបិតា ដើម្បីនឹងចូលទៅសេពគប់នូវព្រះបាទកមលៈរបស់ព្រះអង្គ សូមព្រះអង្គមេត្តាអត់ទោសនូវកំហុសនោះរបស់ខ្ញុំព្រះករុណាផងចុះ។
၃၀.
៣០.
ဝိဓိနာဟိတ မတိဘာဝန ရဟိတော တမပိဟိတော,ဝိသဒေသုပိ ကုသလာဒိသု တထဒဿန ဝိမုခေါ;
န သရိံ သကိဒပိ တေ ပိတ ဘဇိတုံ ပဒနလိနံ,ခမ ဂေါတမ နရကေသရိ တမိဒံ မမ ခလိတံ.
បពិត្រព្រះគោតមដ៏ជាសីហៈក្នុងពួកមនុស្ស ក្នុងកាលដែលខ្ញុំព្រះករុណាសូន្យចាកការចំរើនបញ្ញាដែលត្រូវធ្វើដោយឧបាយដ៏ត្រូវ ត្រូវងងឹតគឺអវិជ្ជាបិទបាំងហើយ ជាអ្នកមានមុខបែរចេញចាកការឃើញតាមពិតក្នុងធម៌ទាំងឡាយមានកុសលជាដើមដ៏ច្បាស់លាស់ ខ្ញុំព្រះករុណាមិនបាននឹកឃើញសូម្បីតែម្តងឡើយ បពិត្រព្រះវររាជបិតា ដើម្បីនឹងចូលទៅសេពគប់នូវព្រះបាទកមលៈរបស់ព្រះអង្គ សូមព្រះអង្គមេត្តាអត់ទោសនូវកំហុសនោះរបស់ខ្ញុំព្រះករុណាផងចុះ។
၃၁.
៣១.
သုစိရေနပိ ဘုဝိ ဒုလ္လဘံ အသမံ ခဏံ အလဘံ,သနရာမရ ဇနတာဟိတ သုခဒံ မုနိ ဇနနံ;
န သရိံ သကိဒပိ တေ ပိတ ဘဇိတုံ ပဒနလိနံ,ခမ ဂေါတမ ဝဒတံဝရ တမိဒံ မမ ခလိတံ.
បពិត្រព្រះគោតមដ៏ជាបុគ្គលប្រសើរជាងពួកអ្នកពោល ក្នុងកាលដែលខ្ញុំព្រះករុណាបាននូវខណៈដ៏រកអ្វីប្រៀបផ្ទឹមគ្មាន ដែលរកបានដោយកម្រក្នុងលោក សូម្បីក្នុងកាលដ៏យូរអង្វែង ពោលគឺការកើតឡើងនៃព្រះមុនី ដែលទ្រង់ប្រទាននូវប្រយោជន៍និងសេចក្តីសុខដល់មនុស្សនិងទេវតាទាំងឡាយ ខ្ញុំព្រះករុណាមិនបាននឹកឃើញសូម្បីតែម្តងឡើយ បពិត្រព្រះវររាជបិតា ដើម្បីនឹងចូលទៅសេពគប់នូវព្រះបាទកមលៈរបស់ព្រះអង្គ សូមព្រះអង្គមេត្តាអត់ទោសនូវកំហុសនោះរបស់ខ្ញុំព្រះករុណាផងចុះ។
၃၂.
៣២.
နိသိတာယုဓ ဝဓသဇ္ဇိတ ခဠနိဒ္ဒယ ဟဒယော,ပရဟိံသန ရုစိ ဘိံသန ယမသောဒရ သဒိသော;
န သရိံ သကိဒပိ တေ ပိတ ဘဇိတုံ ပဒနလိနံ,ခမ ဂေါတမ မုနိသတ္တမ တမိဒံ မမ ခလိတံ.
បពិត្រព្រះគោតមដ៏ជាមុនីដ៏ប្រសើរ ក្នុងកាលដែលខ្ញុំព្រះករុណាមានចិត្តរឹងរូសឥតមេត្តា ប្រដាប់ដោយអាវុធដ៏មុតស្រួចដើម្បីសម្លាប់សត្វ ត្រេកអរក្នុងការបៀតបៀនសត្វដទៃ គួរឲ្យខ្លាច ប្រៀបដូចជាបងប្អូនបង្កើតរបស់ព្រះយមរាជ ខ្ញុំព្រះករុណាមិនបាននឹកឃើញសូម្បីតែម្តងឡើយ បពិត្រព្រះវររាជបិតា ដើម្បីនឹងចូលទៅសេពគប់នូវព្រះបាទកមលៈរបស់ព្រះអង្គ សូមព្រះអង្គមេត្តាអត់ទោសនូវកំហុសនោះរបស់ខ្ញុំព្រះករុណាផងចុះ។
၃၃.
៣៣.
ပရသန္တက ဟရဏေ ကတမတိ ဗဉ္စန ဗဟုလော,ဃရသန္ဓိက ပရိပန္ထိက သဟသာကတိ နိရတော;
န သရိံ သကိဒပိ တေ ပိတ ဘဇိတုံ ပဒနလိနံ,ခမ ဂေါတမ မုနိပုင်္ဂဝ တမိဒံ မမ ခလိတံ.
បពិត្រព្រះគោតមដ៏ជាបុរសឧត្តមក្នុងពួកមុនី ក្នុងកាលដែលខ្ញុំព្រះករុណាមានចិត្តបង្អោនទៅក្នុងការលួចទ្រព្យសម្បត្តិរបស់សត្វដទៃ ពោរពេញដោយការកុហកបោកប្រាស់ ត្រេកអរក្នុងការកាត់ជញ្ជាំងផ្ទះ ក្នុងការប្លន់កណ្តាលផ្លូវ និងការធ្វើអំពើហិង្សាដោយកម្លាំងបាយ ខ្ញុំព្រះករុណាមិនបាននឹកឃើញសូម្បីតែម្តងឡើយ បពិត្រព្រះវររាជបិតា ដើម្បីនឹងចូលទៅសេពគប់នូវព្រះបាទកមលៈរបស់ព្រះអង្គ សូមព្រះអង្គមេត្តាអត់ទោសនូវកំហុសនោះរបស់ខ្ញុំព្រះករុណាផងចុះ។
၃၄.
៣៤.
နဝယောဗ္ဗန မဒဂဗ္ဗိတ ပရိမုစ္ဆိတ ဟဒယော,သုစိသဇ္ဇန ဝိဇိဂုစ္ဆိယ ပရဒါရိက နိရတော;
န သရိံ သကိဒပိ တေ ပိတ ဘဇိတုံ ပဒနလိနံ,ခမ ဂေါတမ ကရုဏာဘရ တမိဒံ မမ ခလိတံ.
បពិត្រព្រះគោតមដ៏ទ្រទ្រង់នូវព្រះករុណា ក្នុងកាលដែលខ្ញុំព្រះករុណាមានចិត្តវង្វេង ស្រវឹងដោយវ័យក្មេងខ្ចី ត្រេកអរក្នុងការសេពសន្ថវៈនឹងភរិយារបស់សត្វដទៃ ដែលសប្បុរសដ៏ស្អាតបរិសុទ្ធទាំងឡាយតែងតែខ្ពើមរអើម ខ្ញុំព្រះករុណាមិនបាននឹកឃើញសូម្បីតែម្តងឡើយ បពិត្រព្រះវររាជបិតា ដើម្បីនឹងចូលទៅសេពគប់នូវព្រះបាទកមលៈរបស់ព្រះអង្គ សូមព្រះអង្គមេត្តាអត់ទោសនូវកំហុសនោះរបស់ខ្ញុំព្រះករុណាផងចុះ។
၃၅.
៣៥.
မဒိရာသဝရတ နာဂရဇန သန္တတ ဘဇိတော,ဂရုဂါရဝ ဟိရိဒူရိတ တိရိယဂ္ဂတ စရိတော;
န သရိံ သကိဒပိ တေ ပိတ ဘဇိတုံ ပဒနလိနံ,ခမ ဂေါတမ ဝိဟတာသဝ တမိဒံ မမ ခလိတံ.
បពិត្រព្រះគោតមដ៏មានអាសវៈអស់ហើយ ក្នុងកាលដែលខ្ញុំព្រះករុណាសេពគប់ជានិច្ចនឹងពួកអ្នកស្រុកដែលត្រេកអរក្នុងទឹកស្រវឹង ប្រាសចាកសេចក្តីគោរពកោតក្រែងចំពោះអ្នកមានគុណធ្ងន់ និងសេចក្តីខ្មាសបាប មានមារយាទដូចជាសត្វតិរច្ឆាន ខ្ញុំព្រះករុណាមិនបាននឹកឃើញសូម្បីតែម្តងឡើយ បពិត្រព្រះវររាជបិតា ដើម្បីនឹងចូលទៅសេពគប់នូវព្រះបាទកមលៈរបស់ព្រះអង្គ សូមព្រះអង្គមេត្តាអត់ទោសនូវកំហុសនោះរបស់ខ្ញុំព្រះករុណាផងចុះ។
၃၆.
៣៦.
သပိတာမဟ ပပိတာမဟ နိစိတံ ဓနံ အမိတံ,ပိတုသဉ္စိတမပိ နာသိယ ကိတဝေါ ဟတဝိဘဝေါ;
န သရိံ သကိဒပိ တေ ပိတ ဘဇိတုံ ပဒနလိနံ,ခမ ဂေါတမ ဝိဇိတန္တက တမိဒံ မမ ခလိတံ.
បពិត្រព្រះគោតមដ៏ទ្រង់ផ្ចាញ់មារ ក្នុងកាលដែលខ្ញុំព្រះករុណាជាអ្នកលេងល្បែង បំផ្លាញទ្រព្យសម្បត្តិ វិនាសទ្រព្យសម្បត្តិដ៏ច្រើនដែលជីតា តួតា និងឪពុកសន្សំទុកមក ខ្ញុំព្រះករុណាមិនបាននឹកឃើញសូម្បីតែម្តងឡើយ បពិត្រព្រះវររាជបិតា ដើម្បីនឹងចូលទៅសេពគប់នូវព្រះបាទកមលៈរបស់ព្រះអង្គ សូមព្រះអង្គមេត្តាអត់ទោសនូវកំហុសនោះរបស់ខ្ញុំព្រះករុណាផងចុះ។
၃၇.
៣៧.
ဝိတထာလိက ဝစနော ပရပိယသုညတ ကရဏော,ဖရုသံ ဘဏံ အတိနိပ္ဖလ ဗဟုဘာသန နိပုဏော;
န သရိံ သကိဒပိ တေ ပိတ ဘဇိတုံ ပဒနလိနံ,ခမ ဂေါတမ ဘုဝနေသုတ တမိဒံ မမ ခလိတံ.
បពិត្រព្រះគោតមដ៏ល្បីល្បាញក្នុងលោក ក្នុងកាលដែលខ្ញុំព្រះករុណាពោលពាក្យកុហកមិនពិត ធ្វើឲ្យសត្វដទៃព្រាត់ប្រាសចាករបស់ជាទីស្រឡាញ់ ពោលពាក្យទ្រគោះបោះបោក ឈ្លាសវៃក្នុងការនិយាយច្រើនឥតប្រយោជន៍ ខ្ញុំព្រះករុណាមិនបាននឹកឃើញសូម្បីតែម្តងឡើយ បពិត្រព្រះវររាជបិតា ដើម្បីនឹងចូលទៅសេពគប់នូវព្រះបាទកមលៈរបស់ព្រះអង្គ សូមព្រះអង្គមេត្តាអត់ទោសនូវកំហុសនោះរបស់ខ្ញុំព្រះករុណាផងចុះ។
၃၈.
៣៨.
ပရသမ္ပဒံ အဘိဈာယန နိရန္တရ ဒုခိတော,နဘိရဇ္ဈန ပရမော ကွစိ ဖလဒဿန ရဟိတော;
န သရိံ သကိဒပိ တေ ပိတ ဘဇိတုံ ပဒနလိနံ,ခမ ဂေါတမ ဂုဏသာဂရ တမိဒံ မမ ခလိတံ.
បពិត្រព្រះគោតមដ៏ជាមហាសមុទ្រនៃគុណ ក្នុងកាលដែលខ្ញុំព្រះករុណារងទុក្ខវេទនាជានិច្ចដោយការសម្លឹងរំពៃចង់បានទ្រព្យសម្បត្តិរបស់សត្វដទៃ ជាអ្នកក្រោធខឹងក្រៃលែង មិនដែលឃើញផលនៃកម្មក្នុងទីណាមួយឡើយ ខ្ញុំព្រះករុណាមិនបាននឹកឃើញសូម្បីតែម្តងឡើយ បពិត្រព្រះវររាជបិតា ដើម្បីនឹងចូលទៅសេពគប់នូវព្រះបាទកមលៈរបស់ព្រះអង្គ សូមព្រះអង្គមេត្តាអត់ទោសនូវកំហុសនោះរបស់ខ្ញុំព្រះករុណាផងចុះ។
၃၉.
៣៩.
ဘဝတော ဘဝံ အပရာပရံ အယတာစိရံ ဣတိ မေ,ဝပုသာ အထ ဝစသာပိ စ မနသာ ကတံ အမိတံ;
ခမ ဂေါတမ ဒုရိတာပဟ ဒုရိတံ ဗဟုဝိဟိတံ,ဒဒ မေ သိဝပဒံ အစ္စုတံ အမတံ ဘဝဝိဂတံ.
បពិត្រព្រះគោតមដ៏ជាគ្រឿងកម្ចាត់បង់នូវបាប អំពើបាបដ៏ច្រើនដែលខ្ញុំព្រះករុណាបានធ្វើហើយដោយកាយ ដោយវាចា និងដោយចិត្ត ក្នុងកាលដែលអន្ទោលទៅកាន់ភពតូចភពធំអស់កាលជាយូរអង្វែងយ៉ាងនេះ សូមព្រះអង្គមេត្តាអត់ទោសនូវបាបទាំងនោះផងចុះ សូមព្រះអង្គប្រទាននូវព្រះនិព្វានដ៏ជាស្ថានដ៏ក្សេម មិនឃ្លាតចាកធម៌ពិត មិនស្លាប់ ប្រាសចាកភព ដល់ខ្ញុំព្រះករុណាផងចុះ។
၄၀.
៤០.
တိမိရာဝုတ ကုဏပါကုလ ဝိဇိဂုစ္ဆိယ ပဝနေ,ဇနိကာသုစိ ဇဌရေ ဗဟု ကိမိသန္တတိ သဒနေ;
အသယိံ ဘဝဂဟဏေ စရံ အဟံ အပ္ပဋိသရဏေ,သရနံ ဘဝ ဘဂဝံ မမ ဘဝနီရဓိ တရဏေ.
ខ្ញុំព្រះករុណាបានដេកនៅក្នុងផ្ទៃដ៏មិនស្អាតរបស់មាតា ដែលគ្របដណ្តប់ដោយងងឹត ពេញដោយសាកសពគួរខ្ពើមរអើម ជាទីលំនៅនៃពួកព្រូនជាច្រើន កាលដែលអន្ទោលទៅក្នុងព្រៃស្បាតគឺភព គ្មានទីពឹងឡើយ។ បពិត្រព្រះដ៏មានព្រះភាគ សូមព្រះអង្គជាទីពឹងរបស់ខ្ញុំព្រះករុណា ដើម្បីឆ្លងផុតមហាសមុទ្រគឺភពនេះផងចុះ។
၄၁.
៤១.
ဗဟိ နိက္ခမံ အသကိံ ဘဂတိရိယံ ပထ ပတိတော,အဂဒင်္ကရ ကတ သလ္လက သတခဏ္ဍိတ ကရဏော;
အမရိံ ဘဝဂဟဏေ စရံ အဟံ အပ္ပဋိသရဏေ,သရဏံ ဘဝ ဘဂဝံ မမ ဘဝနီရဓိ တရနေ.
ខ្ញុំព្រះករុណាកាលចេញមកខាងក្រៅ ធ្លាក់ចុះទៅក្នុងផ្លូវប្រសូតដ៏ចង្អៀតជាច្រើនដង មានរាងកាយត្រូវមុតដោយឧបករណ៍វះកាត់ដែលគ្រូពេទ្យធ្វើ ហាក់ដូចជាត្រូវគេកាត់ជាកង់ៗរាប់រយចំណែក បានស្លាប់ទៅក្នុងព្រៃស្បាតគឺភព កាលអន្ទោលទៅគ្មានទីពឹងឡើយ។ បពិត្រព្រះដ៏មានព្រះភាគ សូមព្រះអង្គជាទីពឹងរបស់ខ្ញុំព្រះករុណា ដើម្បីឆ្លងផុតមហាសមុទ្រគឺភពនេះផងចុះ។
၄၂.
៤២.
ပတိတော ဗဟိ ရတိပိလ္လက တနုရာမယ မထိတော,ဝဒိတုံ ကိမု ဝိဒိတုမ္ပိ စ န သဟံ မတိရဟိတော;
အမရိံ ဘဝဂဟဏေ စရံ အဟံ အပ္ပဋိသရဏေ,သရဏံ ဘဝ ဘဂဝံ မမ ဘဝနီရဓိ တရဏေ.
ខ្ញុំព្រះករុណាធ្លាក់មកខាងក្រៅហើយ ជាទារកទន់ខ្សោយ ត្រូវរោគាព្យាធិញាំញីរាងកាយ មិនអាចនិយាយស្តី ឬសូម្បីតែដឹងយល់អ្វីបានឡើយ ព្រោះគ្មានស្មារតីដឹងខុសត្រូវ បានស្លាប់ទៅក្នុងព្រៃស្បាតគឺភព កាលអន្ទោលទៅគ្មានទីពឹងឡើយ។ បពិត្រព្រះដ៏មានព្រះភាគ សូមព្រះអង្គជាទីពឹងរបស់ខ្ញុំព្រះករុណា ដើម្បីឆ្លងផុតមហាសមុទ្រគឺភពនេះផងចុះ។
၄၃.
៤៣.
ဇနိတော ယဒိ သုခိတော ဇနဒယိတော ပိယဇနကော,ပုထုကော ဗဟုဝိဓ-ကီလနနိရတော ဂဒဂဟိတော;
အမရိံ ဘဝဂဟဏေ စရံ အဟံ အပ္ပဋိသရဏေ,သရဏံ ဘဝ ဘဂဝံ မမ ဘဝနီရဓိ တရဏေ.
ទោះបីជាកើតមកមានសេចក្តីសុខ ជាទីស្រឡាញ់នៃមាតាបិតា ជាក្មេងតូចរីករាយក្នុងការលេងផ្សេងៗ ក៏ត្រូវរោគាព្យាធិបៀតបៀន ហើយស្លាប់ទៅក្នុងព្រៃស្បាតគឺភព កាលអន្ទោលទៅគ្មានទីពឹងឡើយ។ បពិត្រព្រះដ៏មានព្រះភាគ សូមព្រះអង្គជាទីពឹងរបស់ខ្ញុំព្រះករុណា ដើម្បីឆ្លងផុតមហាសមុទ្រគឺភពនេះផងចុះ។
၄၄.
៤៤.
တရုနောပိ ဟိ ဃရဗန္ဓန ဂထိတောမိတ ဝိဘဝေါ,သဟသာ ဂဒဂဟိတော ပိယဘရိယာသုတ ဝိယုတော;
အမရိံ ဘဝဂဟဏေ စရံ အဟံ အပ္ပဋိသရဏေ,သရဏံ ဘဝ ဘဂဝံ မမ ဘဝနီရဓိ တရဏေ.
ទោះបីជាស្ថិតក្នុងវ័យក្មេង ជំពាក់ជំពិននឹងចំណងផ្ទះសម្បែង មានទ្រព្យសម្បត្តិស្តុកស្តម្ភ ក៏ត្រូវរោគាព្យាធិចាប់បៀនបំផ្លាញភ្លាមៗ ត្រូវព្រាត់ប្រាសពីភរិយានិងបុត្រជាទីស្រឡាញ់ ហើយស្លាប់ទៅក្នុងព្រៃស្បាតគឺភព កាលអន្ទោលទៅគ្មានទីពឹងឡើយ។ បពិត្រព្រះដ៏មានព្រះភាគ សូមព្រះអង្គជាទីពឹងរបស់ខ្ញុំព្រះករុណា ដើម្បីឆ្លងផុតមហាសមុទ្រគឺភពនេះផងចុះ។
၄၅.
៤៥.
အဇရံ တနုံ အဘိမညိယ နဝယောဗ္ဗန ဝသိကော,ဇရသာ ပရိမထိတော ပရံ အနနုဋ္ဌိတ ကုသလော;
အမရိံ ဘဝဂဟဏေ စရံ အဟံ အပ္ပဋိသရဏေ,သရဏံ ဘဝ ဘဂဝံ မမ ဘဝနီရဓိ တရဏေ.
ខ្ញុំព្រះករុណាមានះសំគាល់ថារាងកាយមិនចេះចាស់ ព្រោះលុះក្នុងអំណាចនៃយុវវ័យ លុះត្រូវជរាញាំញីយ៉ាងខ្លាំង ដោយមិនបានសន្សំបុណ្យកុសលទុកឡើយ ក៏ស្លាប់ទៅក្នុងព្រៃស្បាតគឺភព កាលអន្ទោលទៅគ្មានទីពឹងឡើយ។ បពិត្រព្រះដ៏មានព្រះភាគ សូមព្រះអង្គជាទីពឹងរបស់ខ្ញុំព្រះករុណា ដើម្បីឆ្លងផុតមហាសមុទ្រគឺភពនេះផងចុះ។
၄၆.
៤៦.
နိရုဇော ဓုဝံ အရုဇံ တနုံ အဘိမညိယ သမဒေါ,ကုသလာသယ ဝိမုခေါ ဘုသံ အဝသော ဂဒနိဟတော;
အမရိံ ဘဝဂဟဏေ စရံ အဟံ အပ္ပဋိသရဏေ,သရဏံ ဘဝ ဘဂဝံ မမ ဘဝနီရဓိ တရဏေ.
ខ្ញុំព្រះករុណាស្រវឹងដោយសំគាល់ថារាងកាយគ្មានរោគ ជារបស់ទៀងទាត់ មិនឈឺថ្កាត់ មានចិត្តបែរខ្នងដាក់កុសលធម៌ ត្រូវរោគាព្យាធិកំចាត់បង់ដោយគ្មានបង្អង់ឡើយ ក៏ស្លាប់ទៅក្នុងព្រៃស្បាតគឺភព កាលអន្ទោលទៅគ្មានទីពឹងឡើយ។ បពិត្រព្រះដ៏មានព្រះភាគ សូមព្រះអង្គជាទីពឹងរបស់ខ្ញុំព្រះករុណា ដើម្បីឆ្លងផុតមហាសមុទ្រគឺភពនេះផងចុះ។
၄၇.
៤៧.
ပဝိစိန္တိယ သကဇီဝိတံ အမရံ ဓုဝံ အနိဃံ,ဣတိ ဇီဝိတမဒဂဗ္ဗိတ မတိရုဇ္ဈိတ ကုသလော;
အမရိံ ဘဝဂဟဏေ စရံ အဟံ အပ္ပဋိသရဏေ,သရဏံ ဘဝ ဘဂဝံ မမ ဘဝနီရဓိ တရဏေ.
ខ្ញុំព្រះករុណាគិតថាសង្ខាររបស់ខ្លួនមិនចេះស្លាប់ ជារបស់ទៀងទាត់ គ្មានទុក្ខទោស មានចិត្តព្រហើនដោយការស្រវឹងក្នុងជីវិត លះបង់ចោលនូវកុសលធម៌ ក៏ស្លាប់ទៅក្នុងព្រៃស្បាតគឺភព កាលអន្ទោលទៅគ្មានទីពឹងឡើយ។ បពិត្រព្រះដ៏មានព្រះភាគ សូមព្រះអង្គជាទីពឹងរបស់ខ្ញុំព្រះករុណា ដើម្បីឆ្លងផុតមហាសមុទ្រគឺភពនេះផងចុះ។
၄၈.
៤៨.
ပရဟိံသန ဓနမောသန ပရဒါရိက နိရတော,ဓရနီပတိ ဂဟိတော ဗဟု ဝဓဗန္ဓန နိဟတော;
အမရိံ ဘဝဂဟဏေ စရံ အဟံ အပ္ပဋိသရဏေ,သရဏံ ဘဝ ဘဂဝံ မမ ဘဝနီရဓိ တရဏေ.
ខ្ញុំព្រះករុណាត្រេកអរក្នុងការបៀតបៀនអ្នកដទៃ ការលួចទ្រព្យសម្បត្តិ និងការសេពសន្ថវៈក្នុងភរិយាអ្នកដទៃ ត្រូវព្រះរាជាចាប់ខ្លួនបាន ធ្វើទារុណកម្មនិងចងកាត់សម្លាប់ចោល ក៏ស្លាប់ទៅក្នុងព្រៃស្បាតគឺភព កាលអន្ទោលទៅគ្មានទីពឹងឡើយ។ បពិត្រព្រះដ៏មានព្រះភាគ សូមព្រះអង្គជាទីពឹងរបស់ខ្ញុំព្រះករុណា ដើម្បីឆ្លងផុតមហាសមុទ្រគឺភពនេះផងចុះ។
၄၉.
៤៩.
နရကောဒက ပတိတော ဂိရိတရုမတ္ထက ဂလိတော,မိဂဝါဠက ဂဟိတော ဝိသဓရ ဇာတိဟိ ဍသိတော;
အမရိံ ဘဝဂဟဏေ စရံ အဟံ အပ္ပဋိသရဏေ,သရဏံ ဘဝ ဘဂဝံ မမ ဘဝနီရဓိ တရဏေ.
ខ្ញុំព្រះករុណាធ្លាក់ទៅក្នុងទឹកជ្រៅ ធ្លាក់ចុះពីលើកំពូលភ្នំនិងចុងឈើ ត្រូវពួកសត្វសាហាវខាំស៊ី ត្រូវពស់មានពិសចឹកស្លាប់ ក៏ស្លាប់ទៅក្នុងព្រៃស្បាតគឺភព កាលអន្ទោលទៅគ្មានទីពឹងឡើយ។ បពិត្រព្រះដ៏មានព្រះភាគ សូមព្រះអង្គជាទីពឹងរបស់ខ្ញុំព្រះករុណា ដើម្បីឆ្លងផុតមហាសមុទ្រគឺភពនេះផងចុះ។
၅၀.
៥០.
အဘိစာရက ဝိဓိကောပိတ နိသိစာရက ဂဟိတော,သဝိသောဒန သဟသာဒန ပဘုတီဟိ စ ခလိတော;
အမရိံ ဘဝဂဟဏေ စရံ အဟံ အပ္ပဋိသရဏေ,သရဏံ ဘဝ ဘဂဝံ မမ ဘဝနီရဓိ တရဏေ.
ខ្ញុំព្រះករុណាត្រូវពួកអមនុស្សដែលខឹងនឹងពិធីអាបធ្មប់ចាប់យកទៅ ត្រូវវិនាសដោយសារការបរិភោគអាហារមានពិស និងការវាយប្រហារភ្លាមៗជាដើម ក៏ស្លាប់ទៅក្នុងព្រៃស្បាតគឺភព កាលអន្ទោលទៅគ្មានទីពឹងឡើយ។ បពិត្រព្រះដ៏មានព្រះភាគ សូមព្រះអង្គជាទីពឹងរបស់ខ្ញុំព្រះករុណា ដើម្បីឆ្លងផុតមហាសមុទ្រគឺភពនេះផងចុះ។
၅၁.
៥១.
သယမေဝစ သဇနောပရိ ကုပိတော မတိဝိယုတော,သဝိသာဒန ဂလကန္တန ပဘုတာမိတ ခလိတော;
အမရိံ ဘဝဂဟဏေ စရံ အဟံ အပ္ပဋိသရဏေ,သရဏံ ဘဝ ဘဂဝံ မမ ဘဝနီရဓိ တရဏေ.
ខ្ញុំព្រះករុណាខឹងនឹងញាតិមិត្តរបស់ខ្លួន គ្មានសតិសម្បជញ្ញៈ បានធ្វើអត្តឃាតដោយលេបថ្នាំពិស និងអារកជាដើម ក៏ស្លាប់ទៅក្នុងព្រៃស្បាតគឺភព កាលអន្ទោលទៅគ្មានទីពឹងឡើយ។ បពិត្រព្រះដ៏មានព្រះភាគ សូមព្រះអង្គជាទីពឹងរបស់ខ្ញុំព្រះករុណា ដើម្បីឆ្លងផុតមហាសមុទ្រគឺភពនេះផងចុះ។
၅၂.
៥២.
ပိတုပူဇန နိရတာသယ သုခိတော ပိတုဒယိတော,မရဏေနစ ပိတုနော ဘုသံ အနုသောစန နိရတော;
ပရုဒိံ စိရံ အတိဒုဿဟ ကသိရေ ဘဝဂဟဏေ,သရဏံ ဘဝ ဘဂဝံ မမ ဘဝနီရဓိ တရဏေ.
ខ្ញុំព្រះករុណាជាកូនជាទីស្រឡាញ់របស់បិតា មានសេចក្តីសុខក្នុងការគោរពបូជាបិតា លុះបិតាស្លាប់ទៅ ក៏កើតទុក្ខសោកសង្រេងយ៉ាងខ្លាំង បានយំសោកអស់កាលជាយូរក្នុងព្រៃស្បាតគឺភពដ៏លំបាកទ្រាំទ្របាននេះ។ បពិត្រព្រះដ៏មានព្រះភាគ សូមព្រះអង្គជាទីពឹងរបស់ខ្ញុំព្រះករុណា ដើម្បីឆ្លងផុតមហាសមុទ្រគឺភពនេះផងចុះ។
၅၃.
៥៣.
သမုပဋ္ဌိယ ဇနိကံ နိဇံ အဘိဝါဒန ပရမော,မရဏေနစ ဇနိကာယနုသရိတာ ဂုဏမဟိမံ;
ပရုဒိံ စိရံ အတိဒုဿဟ ကသိရေ ဘဝဂဟဏေ,သရဏံ ဘဝ ဘဂဝံ မမ ဘဝနီရဓိ တရဏေ.
ខ្ញុំព្រះករុណាខំទំនុកបម្រុងនិងគោរពមាតារបស់ខ្លួន លុះមាតាស្លាប់ទៅ ក៏រលឹកនឹកឃើញគុណូបការៈដ៏ធំធេងរបស់មាតា បានយំសោកអស់កាលជាយូរក្នុងព្រៃស្បាតគឺភពដ៏លំបាកទ្រាំទ្របាននេះ។ បពិត្រព្រះដ៏មានព្រះភាគ សូមព្រះអង្គជាទីពឹងរបស់ខ្ញុំព្រះករុណា ដើម្បីឆ្លងផុតមហាសមុទ្រគឺភពនេះផងចុះ។
၅၄.
៥៤.
ဂုရုဒေဝတ ပတိမာနန ပရမော ပိယသုဝစော,သမုပါသိတစရဏော ဂုရုမရဏေနတိဒုခိတော;
ပရုဒိံ စိရံ အတိဒုဿဟ ကသိရေ ဘဝဂဟဏေ,သရဏံ ဘဝ ဘဂဝံ မမ ဘဝနီရဓိ တရဏေ.
ខ្ញុំព្រះករុណាជាអ្នកនិយាយផ្អែមល្ហែម គោរពកោតក្រែងគ្រូនិងទេវតា ធ្លាប់ចូលទៅបម្រើជិតដិត លុះគ្រូទទួលមរណភាពទៅ ក៏កើតទុក្ខយ៉ាងខ្លាំង បានយំសោកអស់កាលជាយូរក្នុងព្រៃស្បាតគឺភពដ៏លំបាកទ្រាំទ្របាននេះ។ បពិត្រព្រះដ៏មានព្រះភាគ សូមព្រះអង្គជាទីពឹងរបស់ខ្ញុំព្រះករុណា ដើម្បីឆ្លងផុតមហាសមុទ្រគឺភពនេះផងចុះ។
၅၅.
៥៥.
ဃရမေဓိတံ ဥပဂေါမိတဝိဘဝေါ ရတိဗဟုလော,မရဏေ ပိယဘရိယာသုတဒုဟိတူ’နတိကရုဏံ;
ပရုဒိံ စိရံ အတိဒုဿဟ ကသိရေ ဘဝဂဟဏေ,သရဏံ ဘဝ ဘဂဝံ မမ ဘဝနီရဓိ တရဏေ.
ខ្ញុំព្រះករុណាគ្រប់គ្រងផ្ទះ មានទ្រព្យសម្បត្តិស្តុកស្តម្ភ ត្រេកអរក្នុងកាមគុណយ៉ាងខ្លាំង លុះភរិយា បុត្រ និងបុត្រីជាទីស្រឡាញ់ស្លាប់ទៅ ក៏បានយំសោកយ៉ាងគួរឲ្យអាណិតអស់កាលជាយូរក្នុងព្រៃស្បាតគឺភពដ៏លំបាកទ្រាំទ្របាននេះ។ បពិត្រព្រះដ៏មានព្រះភាគ សូមព្រះអង្គជាទីពឹងរបស់ខ្ញុំព្រះករុណា ដើម្បីឆ្លងផុតមហាសមុទ្រគឺភពនេះផងចុះ។
၅၆.
៥៦.
ပိယပုဗ္ဗဇ သဟဇာနုဇ ဘဂိဏိဒွယ မရဏေ,နိဇ ဗန္ဓဝ-သခ-သိဿက မရဏေ ပျတိကရုဏံ;
ပရုဒိံ စိရံ အတိဒုဿဟ ကသိရေ ဘဝဂဟဏေ,သရဏံ ဘဝ ဘဂဝံ မမ ဘဝနီရဓိ တရဏေ.
ខ្ញុំព្រះករុណាកាលបើបងប្រុស ប្អូនប្រុស បងប្អូនស្រីទាំងពីរជាទីស្រឡាញ់ស្លាប់ទៅ និងកាលបើញាតិមិត្ត សំឡាញ់ និងសិស្សរបស់ខ្លួនស្លាប់ទៅ ក៏បានយំសោកយ៉ាងគួរឲ្យអាណិតអស់កាលជាយូរក្នុងព្រៃស្បាតគឺភពដ៏លំបាកទ្រាំទ្របាននេះ។ បពិត្រព្រះដ៏មានព្រះភាគ សូមព្រះអង្គជាទីពឹងរបស់ខ្ញុំព្រះករុណា ដើម្បីឆ្លងផុតមហាសមុទ្រគឺភពនេះផងចុះ។
၅၇.
៥៧.
ဇဂတီပတိ ဂဟဏာ ရိပုဇနတက္ကရ ဟရဏာ,သရိတောဒက ဝဟဏာ ပုထုဇလိတာနလ ဒဟဏာ;
ပရုဒိံ ဟတဝိဘဝေါ စိရမိဟ ဒုဂ္ဂတိဂဟဏေ,သရဏံ ဘဝ ဘဂဝံ မမ ဘဝနီရဓိ တရဏေ.
ខ្ញុំព្រះករុណាត្រូវព្រះរាជាចាប់ខ្លួន ត្រូវសត្រូវនិងចោរប្លន់យកទ្រព្យ ត្រូវទឹកទន្លេកួចនាំទៅ ត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅ បានបាត់បង់ទ្រព្យសម្បត្តិ ហើយយំសោកអស់កាលជាយូរក្នុងព្រៃស្បាតគឺទុគ្គតិភពនេះ។ បពិត្រព្រះដ៏មានព្រះភាគ សូមព្រះអង្គជាទីពឹងរបស់ខ្ញុំព្រះករុណា ដើម្បីឆ្លងផុតមហាសមុទ្រគឺភពនេះផងចុះ។
၅၈.
៥៨.
အတိဒုဂ္ဂမ ဝိသမာကုလ ဘဝသင်္ကဋ ပတိတေ,ဗျသနံ စိရမိတိ ဒုဿဟံ အနုဘူယပိ ဝိမိတံ;
န ဇဟေ သုခလဝဝဉ္စိတဟဒယော ဘဝတသိနံ,တမပါကုရု ကရုဏာနိဓိ တသိနံ မမ ကသိဏံ.
ទោះបីជាធ្លាក់ទៅក្នុងភពដ៏ចង្អៀត ពិបាកដើរ និងច្របូកច្របល់ បានទទួលរងនូវសេចក្តីវិនាសដ៏លំបាកទ្រាំទ្រអស់កាលជាយូរយ៉ាងនេះក្តី ក៏ចិត្តរបស់ខ្ញុំព្រះករុណាដែលត្រូវសេចក្តីសុខបន្តិចបន្តួចបោកប្រាស់ មិនព្រមលះបង់តណ្ហាក្នុងភពឡើយ។ បពិត្រព្រះអង្គជាអន្លង់នៃករុណា សូមព្រះអង្គកំចាត់បង់នូវតណ្ហាទាំងអស់របស់ខ្ញុំព្រះករុណាផងចុះ។
၅၉.
៥៩.
ဇနနာဝဓိ မရဏံ ဝိယ မရဏာဝဓိ ဇနနံ,ဥဘယေနပိ ဘယမေဝဟိ ဘဝတော မမ နိယတံ;
သိဝမေဝစ ဇနနာဝဓိ မရဏာဝဓိ ရဟိတံ,ဒဒ မေ သိဝံ အမတန္ဒဒ တံ အနာသဝ ဘဂဝံ.
សេចក្តីស្លាប់មានការកើតជាទីបំផុត ដូចជាការកើតមានសេចក្តីស្លាប់ជាទីបំផុតយ៉ាងណាមិញ ភ័យព្រោះធម៌ទាំងពីរនេះ តែងមានដល់ខ្ញុំព្រះករុណាពិតប្រាកដក្នុងភព។ មានតែព្រះនិព្វានដ៏ក្សេមប៉ុណ្ណោះ ដែលរួចផុតពីការកើតនិងការស្លាប់។ បពិត្រព្រះដ៏មានព្រះភាគ ព្រះអង្គមិនមានអាសវៈ ជាអ្នកប្រទាននូវអមតធម៌ សូមព្រះអង្គប្រោសប្រទាននូវព្រះនិព្វានដ៏ក្សេមនោះដល់ខ្ញុំព្រះករុណាផងចុះ។
၆၀.
៦០.
စိရဒိက္ခိတမပိ မေ မနံ အနိဝါရိတ တသိနံ,ဘဝတော ဘဝ ရတိပီလိတံ အဟဟော ကလိဃဋိတံ!တမတော ပိတ ဘယတော မမမဝ မေ ဘဝ သရဏံ,ဘဂဝံ ပဋိသရဏံ မမ ဘဝနီရဓိ တရဏံ.
ឱ! ចិត្តរបស់ខ្ញុំព្រះករុណា ទោះបីជាបានអប់រំអស់កាលជាយូរ ក៏នៅតែមិនអាចឃាត់តណ្ហាបាន ត្រូវសេចក្តីត្រេកអរក្នុងភពញាំញី ត្រូវទោសកំហុសបំផ្លាញហើយ។ សូមព្រះអង្គជួយសង្គ្រោះខ្ញុំព្រះករុណាឲ្យរួចផុតពីងងឹតនិងភ័យខ្លាច សូមព្រះអង្គជាទីពឹងរបស់ខ្ញុំព្រះករុណា។ បពិត្រព្រះដ៏មានព្រះភាគ ព្រះអង្គជាទីពឹងផ្អែករបស់ខ្ញុំព្រះករុណា ដើម្បីឆ្លងផុតមហាសមុទ្រគឺភពនេះ។